Monthly Archives: December 2013

ទីភ្នាក់​ងារ​ព័ត៌មានរដ្ឋ​ចិន​រិះ​គន់​​លោក​ ហ៊ុន សែន ​និង​​បក្សប្រជាជន​

ទីភ្នាក់​ងារ​ព័ត៌មាន​ផ្លូវការ​របស់គណ​បក្ស​កុម្មុយនិស្ត​ចិន ​កាលពីថ្ងៃ​ពុធ​ បាន​ចេ​ញ​ផ្សាយ​អត្ថ​បទ​មួយ ដែល​មានខ្លឹមសារ​រិះ​គន់រដ្ឋាភិ​បាល​របស់​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ដោយ​សារតែ​លោក​ទទួលបរា​ជ័យ ក្នុងការ​ដោះស្រាយបញ្ហា​ចលាចល​ន​យោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​អំពា​វ​នាវ​ឲ្យ​មាន​ “ការ​ កែ​ទម្រង់​ច្បាស់​លាស់​ និ​ង​ស៊ីជម្រៅ” ​ក្នុង​ប្រទេស​នេះ ​សម្រាប់​រ​យៈ​​ពេល​ប្រាំឆ្នាំខាង​មុ​ខ​។​ ទីភ្នាក់ងារ​ព័ត៌​មាន​ ស៊ីនហួរ (Xinhua News ​Agency) ​ដែល​ផលិត​ព័ត៌មាន​ក្រោ​ម​ការ​ត្រួត​ពិនិត្យរបស់​រដ្ឋាភិបាល​នៃប្រទេ​ស​ចិន​ បាន​រៀបរាប់​អំពីភាព​មិនចុះ​សម្រុ​ង​នឹង​គ្នា​នៅ​ក្នុងប្រទេស​កម្ពុជា តាំងពី​ពេល​ដែល​ “ការ​បោះឆ្នោត​ជាតិ​ពោរពេញ​ដោ​យ​ជម្លោះ​” ​បាន​កន្លង​ផុត​កាលពីថ្ងៃ​​ទី​២៨​ខែ​ក​ក្កដា និង​បាន​​ដក​ ស្រង់​​សម្តី​​​​របស់​​អ្នក​​វិ​ភាគ​​​នយោ​បា​យ​​​ជា​​​ច្រើន ​នា​ក់​នៅ​ក្នុ​ង​​ប្រ​ទេស​​កម្ពុ​​​ជា​​ដែល​​​បា​ន​​អំ​​​ពាវ​នា​​វ​ឲ្យលោក ហ៊ុន សែ​ន​ ធ្វើ​កា​រ​​ផ្លាស់​​ប្តូរ​ដើ​​ម្បី​ ស្តារ​​​ប្រ​ជា​​ប្រិយភាព​​​​របស់​​​ខ្លួ​ន​ឡើង​​វិ​ញ​។ សេចក្តី​​រា​យកា​រ​​​ណ៍​​​​របស់​​​ទី​ភ្នាក់​​ងា​រ​​​​ព័ត៌ ​​មា​ន​​នេះ​​ក៏​​បា​ន​​​ដក​ស្រង់​សម្តី​​​របស់​លោក សុខ ​​ទូច ​អ្នក​​វិ​ភាគ​​នយោ​​បា​យ​ ​​ក្នុ​ង​សមា​ស​​​ភាព​​​ជា​​​​នា​យ​ក​រង​​​វិទ្យា​ស្ថា​ន​មួ​យ​នៅ​​​រា​ជ​​​បណ្ឌិត​​សភា​​​កម្ពុ​​ជា ដោ​យ​​​លើក​ឡើ​ង​ថា ​លោក ​ហ៊ុន សែន ​​បាត់​​បង់​​ប្រ​ជា​​ប្រិយ​ភាព​​​យ៉ាង​ច្រើន​ ដោ​យ​សារ​​​ តែ​​គ​ណ​​បក្ស​​ប្រ​ជា​​ជន​​មិន​ព្រ​ម​​​កែ​​​ទម្រង់ ។ លោក សុខ ​ទូច ​បា​ន​​​សន្និ​​ដ្ឋាន​​​ថា​ “កា​រ​​​ធ្លាក់​ ប្រ​ជា​​ប្រិ​យ​ភាព​​​របស់​​លោក ហ៊ុ​ន សែន​ ​និ​ង ​គ​ណ​បក្ស​របស់​លោក ​ដោ​យ​សារ​​​តែ​​​បញ្ហា​​​​បក្ខពួ​ក​​​និ​យម​​ អំ​ពើ​ពុ​ក​រលួ​យ​​ចាក់​ស្រេះ​ ​កា​រ​​​បណ្តេញ​​ចេញ​​ដោ​យ​បង្ខំ ​អ​ន្តោ​​ប្រ​​​វេស​ន៍​​​ខុស​​​ ច្បា​ប់ និ​ង​​កង្វះ​​​​របាយ​កា​រណ៍​​​ប្រ​ក​ប​​ដោ​យ​ឯក​រាជ​ភាព”។ អត្ថ​​​បទ​​រិះ​គ​ន់​នេះ​​​ក៏​​បា​នផ្តោ​ត​សំ​​ខាន់​ទៅ​លើ​ឥ​​ទ្ធិ​​​ពល​​នៃ​ប​ញ្ហា​​​ទាំ​ង​នេះ​​​ទៅលើ​​យុវ​ជ​ន​ផង​ដែរ​។ អត្ថបទ​​​នេះ​​មា​ន​​​ខ្លឹម​សារ​​ថា “ប្រជា​​​ជន​វ័យ​​ក្មេង​​​ភាគ​​ច្រើន​គាំ​​ទ្រ​ [​​មេ​ដឹក​នាំ​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​] លោក សម រង្ស៊ី ​នឹ​ង​​បោះ​ ឆ្នោ​ត​​គាំ​​ទ្រ​​គ​ណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​ប្រទេ​ស​កម្ពុជា ដែល​​មា​នប្រជាជន​​សរុប​ចំ​នួន​១៤,៦៨​​លា​ន​​​នាក់​ក្នុ​ង​នោះ​​៣០​ភាគ​​រយ​​​មា​ន​​អា​យុ​​ពី​១៥​ទៅ​​២៤​ឆ្នាំ​”។ អត្ថបទ​​ដដែល​​មា​ន​ខ្លឹម​​​សារ​​បន្តទៀត​​ថា​ “មូ​ល​ហេតុ​មួ​យ​ផ្សេង​ទៀត​​​ដែល​​ធ្វើ​ឲ្យ​​គ​ណ​​​បក្ស​​​ប្រ​ជា​​ជន​កម្ពុជា​​​បាត់​​បង់​​អ្នក​គាំទ្រ​​យ៉ាង​​ច្រើន​ ​អំ​​ឡុង​រយៈ​​ពេល​​ប្រាំ​ឆ្នាំកន្លង​មក​នេះ គឺ​​​ ដោ​យ​សារ​​​តែ​​​ប្រជា​​​ជន​​​ក្រី​ក្រ​​​ជា​​​ច្រើន​​​មិ​ន​បា​ន ​​ទទួល​ផល​ប្រ​​យោជន៍​​ពី​កំ​​ណើន​​សេដ្ឋ​កិច្ច​​​ប្រកប​​​ដោ​យ​​​និ​រន្តរ​ភាព​​​ទេ​ ទោះបី​​​ជា​​ប្រ​ជា​​​ជន​​ កម្ពុ​ជា​សម្រេច​​បាន​​កំ​ណើន​នេះ​ក៏​ដោ​យ” ។ ​​បញ្ហា​​​ទាំ​ង​​នេះ​​​បា​ន​កើត​ឡើង​​ចេញ​​​ពី​​កា​រ​​ត្អូញ​ត្អែរ​​​របស់​​​យុ​វ​ជ​ន​និ​ង​ប្រជា​​​ជន​ក្រី​ក្រ ​ចំ​ពោះ​​លោក ហ៊ុន សែន។ មិន​តែ​​​ប៉ុណ្ណោះ ក៏មា​ន​មន្ទិល​សង្ស័​យ​យ៉ាង​ច្រើន​​​អំ​ពី​លទ្ធ​ផល​​នៃ​​កា​រ​​បោះ​ឆ្នោ​ត​កា​ល​​​ពី​ខែ​​កក្កដា ​​ជា​​​ហេតុ​​​បណ្តាល ​ឲ្យ​មា​ន​​កា​រ​​ព្រួយ​​បារម្ភ​​​ពី​ស្ថានភាព​​​នៃ​ស្ថិ​រភាព​​​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​​ នេះ​បើ​យោង​តា​ម​​សេចក្តី​ពន្យល់​​​នៅ​ក្នុ​ង​សេចក្តី​រាយ​​កា​រ​​ណ៍​របស់​​ទី​ភ្នាក់​​ងារ​​​ព័ត៌មា​ន​​រដ្ឋចិន​​​នេះ​។ អត្ថបទ​​ដដែល​​​ក៏​មា​ន​ខ្លឹម​​សារ​បន្ថែម​​​ទៀត​​ថា “រយៈពេល​​បួ​ន​ខែ​ក្រោ​យ​​ពេល​​បោះ​ឆ្នោត ​ ​​កម្ពុ​ជា ​​នៅ​​តែ​​​ជាប់​​ក្នុ​ង​ចលា​ចល​​​នយោ​បា​យ​ ដោ​យ​សារ​​​តែ​​​គ​ណ​បក្ស​ប្រឆាំ​​ង​នៅ​តែ​​បន្ត​​ធ្វើ​​ពហិការ​សភា ដើម្បី​​តវ៉ា​​លទ្ធ​ផល​បោះ​ឆ្នោត”។ … Continue reading

Posted in Politik | Leave a comment